Sunday, March 4, 2018

ធ្វើបុណ្យសង្ឃទានប្រគេនព្រះសង្ឃនិងចែកទានដល់ដល់កុមារីកុមារាលោកយាយលោកតានៅសាលាឆទានលើទួលប្រាសាទ

បុណ្យសង្ឃទាននិងចែកទាននៅសាលាឆទានលើទួលប្រាសាទ ភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ព្រឹកថ្ងៃទី៤ខែមិនាឆ្នាំ២០១៨ ។ ម្ចាស់ទានប្រធានបុណ្យមាន 1.ឧបាសិកា ងួន ឈុនឡាយ ព្រមទាំងកូនចៅទីក្រុងប៉ារីសប្រទេសបារាំង មានសទ្ធាជ្រះថ្លា ១៥០ដុល្លា ចាត់ចែងរៀបចង្ហាន់ប្រគេនព្រះសង្ឃវត្តស្លែងនិងវត្តថ្មី ដើម្បីសិរីសួស្តីចម្រើនជន្មាយុ ឧបាសិកា ងួន ឈុនឡាយ ៧៨ឆ្នាំ ។ 2.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ Santa Ana.CA.USA.១០០ដុល្លា សម្រាប់ចែកទាន ។ 3.ឧបាសក អ៊ា មេងឃាង ឧបាសិកា អ៊ា ស៊ីវញ៉ិច ព្រមទាំងបុត្រ Los Angeles.CA.USA.១០០ដុល្លា សម្រាប់ទិញស្បែកជើងចែកទាន ។ 4.ពុទ្ធបរិស័ទ្ធជនរួមជាតិខ្មែរ ភូមិអូកផក ទីក្រុងស្តុកតុន រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរីក តាមរយះលោកបង រ័ត្ន និង បង អ៊ុយ ដារ៉ាវុធ ១៦០ដុល្លា សម្រាប់ចែកទាន ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យបានសុខចម្រើនគ្រប់ៗគ្នាតរៀងទៅ ! ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment