Friday, February 23, 2018

ចាប់ផ្តើមដំណើរការកសាងផ្ទះខ្មែរជួយខ្មែរជូនបង ផាត ដែលជាបងជីដូន១ព្រះភិក្ខុ លួន សុវ៉ាត

ចាប់ផ្តើមដំណើរការកសាងផ្ទះ #ខ្មែរជួយខ្មែរ ទទឹង៦ម៉ែត្រ បណ្តោយ៨ម៉ែត្រ គ្រឿងឈើ ប្រក់ស័ង្កសី ទីតាំងក្រោយផ្ទះប្អូនស្រីបង្កើតលោកបង ផាត ក្បែរថ្នល់ក្រៅ ជាប់ផ្លូវរទេះ ភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ជូនលោកបង អន្ទិត ផាត អាយុ៤៨ឆ្នាំ ជាបងជីដូន១ព្រះតេជគុណ លួន សុវ៉ាត ដែលក្រីក្រខ្វះខាតមិនមានផ្ទះរស់នៅ សមរម្យនិងគេទេ កន្លងមកគាត់រស់នៅក្នុងកូនខ្ទមកំសត់តូចមួយក្បែរទួលរុន ក្នុងដីស្រែចំការ កេរ្តិ៍ពីដូនតា តែម្នាក់ឯងកណ្តោចកណ្តែង រស់តាមបែបធម្មជាតិ ឆ្ងាយពីភូមិប្រហែលជា៣គីឡូម៉ែត្រ ។ ២៣កុម្ភៈ២០១៨ ទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌ តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH. Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment