ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, February 17, 2018
ព្រះតេជគុណ លួន សុវ៉ាត អំពាវនាវនិងបិណ្ឌបាត្រថវិកាជួយកសាងផ្ទះខ្ទមខ្មែរជួយខ្មែរជូនបងជីដូន១
អាត្មាភាព លួន សុវ៉ាត សូមអំពាវនាវនិងបិណ្ឌបាត្រសទ្ធាជ្រះថ្លាញាតិញោម ជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមជួយធ្វើបុណ្យ #ខ្មែរជួយខ្មែរ ជួយកសាងខ្ទមផ្ទះ១ខ្នង ជូនលោកបង អន្ទិត ផាត អាយុ៤៨ឆ្នាំគ្មានប្រពន្ធកូនទេ ដែលត្រូវជាបងជីដូនមួយបង្កើត ព្រះភិក្ខុ លួន សុវ៉ាត ដែលក្រីក្រខ្វះខាតមិនមានផ្ទះរស់នៅទេ គឺរស់នៅលើដីស្រែក្បែរទួលរុន ក្នុងខ្ទមតូច១ជាច្រើនឆ្នាំមកហើយ ដែលស្ថិតនៅក្បែរភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ ទំនាក់ទំនងចូលបុណ្យតាមរយៈព្រះភិក្ខុ លួន សុវ៉ាត Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment