Thursday, December 7, 2017

សូូមជួយផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ស្ត្រីក្រីក្រនិងរងគ្រោះថ្នាក់របួសឆ្អឹងកផ្នែកក

ខ្មែរជួយខ្មែរ ! សូមជួយផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ស្ត្រីក្រីក្រនិងរងគ្រោះគឺ អ្នកស្រី សិទ្ធិ ស្រីពៅ អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលរងគ្រោះថ្នាក់បាក់ឆ្អឹងកងផ្នែកក ដោយសារក្រឡាប់គោយន្តពេលគាត់ទៅស៊ីឈ្នួលច្រូតស្រូវឲ្យគេកាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៧នេះ ។ បច្ចុប្បន្នអ្នកស្រីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែលោកគ្រូពេទ្យប្រាប់ថា ឲ្យក្រុមគ្រួសារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋនាទីក្រុងភ្នំពេញទៅ ទើបអាចជួយព្យាបាលវះកាត់សង្គ្រោះអាយុជីវិត ឲ្យជាសះស្បើយបាន តែស្ត្រីជាម្តាយក្រីក្រគ្មានលទ្ធភាពបញ្ជូនកូនទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញទេ បានត្រឹមតែសំពះស្នើរសុំលោកគ្រូពេទ្យព្យាបាលនៅពេទ្យខេត្តសៀមរាបទៅតាមលទ្ធភាព ។ បើបងប្អូនជនរួមជាតិខ្មែរណាមានសទ្ធាជ្រះថ្លា រួមសហការណ៍គ្នា អាចផ្តល់ជំនួយសង្គ្រោះបន្ទាន់បញ្ជូនស្ត្រីខាងលើទៅទទួលការព្យាបាលនៅទីក្រុងភ្នំពេញបាន សូមទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! តាមរយះព្រះតេជគុណ លួន សុវ៉ាត Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment