ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, September 6, 2017
គម្រោងកសាងសាលារៀនបឋមសិក្សាទំនប់សួងដោយជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ
ព្រះតេជគុណ លួន សុវ៉ាត និងលោក ងឹម សេងហាក់ មេឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដែលទើបនិងជាប់ឆ្នោតថ្មី បាននិមន្តនិងអញ្ជើញទៅពិនិត្យមើលទីកន្លែងដីគម្រោងកសាងសាលារៀន១ខ្នងមាន២បន្ទប់ជូនដល់កុមារាកុមារីដែលក្រក្រីជាង១១៥គ្រួសារដែលកំពុងត្រូវការសាលារៀននៅទីនោះ ។ ជំហានទី១ក្នុងពេលនេះ គឺទិញដីស្រែក្បែរទំនប់សួង បណ្តោយ៣៨ម៉ែត្រ ទទឹង២៥ម៉ែត្រ តម្លៃ១៦០០ដុល្លា គឺត្រូវបាន ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅនៅទីក្រុង សាន់តាអាណា រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរីក Santa Ana.California.USA.មានសទ្ធាជ្រះថ្លាចំនួន១៦០០ដុល្លាអាមេរីកសម្រាប់ទិញដី សូមអនុមោទនាបុណ្យ ! ។ ជំហានបន្ទាប់ ព្រះតេជគុណ លួន សុវ៉ាត និងធ្វើការអំពាវនាវសប្បុរសជន ខ្មែរជួយខ្មែរ ! ទាំងក្នុងនិងក្រៅប្រទេសចូលរួមមានសទ្ធាជ្រះថ្លាបរិចាគថវិកាទៅតាមបុញ្ញចេតនារៀងៗខ្លួន ! ។ ដំណើរការសាងសង់និងចាប់ផ្តើមកំឡុងខែ១១ឆ្នាំ២០១៧ ក្នុងគម្រោងថវិកាជាង២ម៉ឺនដុល្លា ដែលយើងត្រូវការកសាងសម្រេច ។ ទំនាក់ទំនងព្រះតេជគុណ លួន សុវ៉ាត ទូរស័ព្ទស្រុកខ្មែរ ០១២ ៨៣ ៨៣ ២២ លេខនៅអាមេរីក ២០៣ ៤៩១ ៨៧៨៧
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment