Sunday, September 10, 2017

ជនរួមជាតិខ្មែរអាមេរីកកាំងទីក្រុងឡុងប៊ីចធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយ

ប្រជាពលរដ្ឋខ្មែរអាមេរីកកាំងរាប់រយនាក់រស់នៅទីក្រុង ឡុង ប៊ីច រដ្ឋកាលីហ្វ័នីញ៉ា បានមកកជួបជុំគ្នា ធ្វើបាតុកម្ម សំដែងមតិ នៅទីធ្លា Mac Arthur Park City of Long Beach នារសៀល ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧ ដើម្បីទាមទារ ឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនិង អ្នកទោសនយោបាយ អ្នកទោសមនសិការ ជាច្រើននាក់ទៀត ដែលកំពុងជាប់ពន្ធនាគារដោយមហាអយុត្តិធម៌ រួមទាំង ទាមទារ ឲ្យរដ្ឋាភិបាលកម្ពុជា មានការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពសារពត៌មាន សិទ្ធិសំដែងមតិ និងរបបប្រជាធិបតេយ្យសេរីពិតប្រាកដនិងការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌នៅកម្ពុជាផងដែរ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment