Saturday, August 5, 2017

បុណ្យរាប់បាត្រព្រះសង្ឃ១០០អង្គនិងបុណ្យឆ្លងសទ្ធាជ្រះថ្លាធ្វើបុណ្យផ្សេងៗនៅកម្ពុជា

អនុមោទនា ! បុណ្យរាប់បាត្រព្រះសង្ឃ១០០អង្គនិងបុណ្យឆ្លងសទ្ធាជ្រះថ្លា នៅវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ឧទ្ទិសកុសលដល់បុព្វការីជន មាន មាតាបីតាញាតិការទាំង៧សន្តាន ! ។ អ្នកផ្តើមបុណ្យ ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងបុត្រនៅ Santa Ana.California.USA ឧទ្ទិសបុណ្យកុសលដល់ ឧបាសក ឡូ សុងភិន ឧបាសិកា អាំង សុខ ។ ឧបាសក អៀប ជូ ឧបាសិកា តាន់ បួយហួយ ។ ប្អូនស្រី សីលវតី អៀប ឆៃអៀម និងកូនស្រី ឡូ ឈៀវវួច ដែលបានទទួលមរណៈកាលទៅកាន់បរលោកខាងមុខ សូមបានសោយសុខក្នុងសុគតិភពកុំបីខាន ! ។ អាយុ វណ្ណៈ សុខៈ ពលៈ សូមកើតមានដល់លោកម្ចាស់ទានប្រធានបុណ្យ បានសុខចំរើនគ្រប់ៗគ្នា កុំបីខាន ! ។ ៥សីហា២០១៧ "Non-Violence Overcome All Obstacles"

No comments:

Post a Comment