Thursday, August 3, 2017

បើកដំណើរការចាក់ក្រួសក្រហមជួសជុលផ្លូវលំចូលសាលារៀនពោធិរស្មីសង្គមឃុំជីក្រែងសៀមរាប

រសៀលថ្ងៃ៣សីហា២០១៧ ព្រះតេជគុណ លួន សុវ៉ាត បាននិមន្តចូលទៅក្នុងទីធ្លាបរិវេណសាលាបថមសិក្សាពោធិរស្មីសង្គម ភូមិកំពង់ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រារព្ធពិធីបើកដំណើរការចាក់ដីក្រួសក្រហដើម្បីជួសជុលផ្លូវលំចូលសាលារៀនខាងលើ ឲ្យបានល្អប្រសើរឡើង ក្រោមគម្រោងជំនួយមនុស្សធម៌ រៃអង្គាសថវិកា ខ្មែរជួយខ្មែរ ! ពីញាតិញោម ពុទ្ធបរិស័ទជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដែលបានសហការណ៍ឧបត្ថម្ភគាំទ្រនិងចូលបុណ្យកសាងផ្លូវ ជួសជុលផ្លូវលំ គឺបានបុណ្យសុខចំរើនទាំងយប់ទាំងថ្ងៃដល់ម្ចាស់ដើមទានប្រធានដើមបុណ្យផង!ដល់អ្នកធ្វើដំណើរផង ! ។ ទំនាក់ទំនងផ្តល់ជំនួយ ចូលបុណ្យ តាមរយះព្រះតេជគុណ លួន សុវ៉ាត LUON SOVATH .Tel.012 83 83 22 ។ តម្លៃក្រួសក្រហមក្នុង១គោយន្តថ្លៃ 30.US$ សូមអនុមោទនា មានសទ្ធាជ្រះថ្លា ធ្វើបុណ្យខ្មែរជួយខ្មែរ ! ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment