Monday, August 14, 2017

ដំណើរទស្សនាចរទៅកាន់តំបន់ទេសចរធម្មជាតិ ភ្នំអំពិល ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប

ភ្នំអំពិលមានចំងាយពីក្រុងសៀមរាបទៅប្រហែលជាង៣០គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវអង្គតូច អង្គរធំ ទៅដល់ផ្សារពាក់ស្នែងបត់ស្តាំតាមផ្លូវលំក្រួសក្រហមរហូតទៅដល់ផ្លូវបត់ចូលទៅភ្នំគឺត្រូវចុះជិះម៉ូតូឬជិះគោយន្តជាង៣០នាទីទៀតទើបដល់ភ្នំអំពិល ព្រោះផ្លូវទៅភ្នំអំពិលគឺមិនទាន់មានផ្លូវលំ មិនទាន់មានការអភិវឌ្ឍន៍នៅឡើយទេ ជាផ្លូវរទេះចាស់ដែលពិបាកក្នុងការធ្វើដំណើរ តែទោះជាលំបាកយ៉ាងណាក៏ដោយ ក៏យើងសង្កេតឃើញ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នាំគ្នាជិះម៉ូតូទៅទស្សនាកំសាន្តនិងលំហែរកាយនៅភ្នំអំពិលនោះជាបន្តបន្ទាប់ផងដែរ ។ អ្នកធ្វើដំណើរទៅទេសចរនៅទីនោះ ត្រូវត្រៀមបាយ យកទឹកទៅផង ព្រោះតំបន់នោះគ្មានទឹកនិងគ្មានអ្នកលក់ដូរទេ ហើយជាតំបន់ដែលស្អាតប្លែកតាមបែបធម្មជាតិ តែជនរួមជាតិខ្លះកម្របានទៅដល់ទៅឃើញណាស់ ដោយតំបន់នោះមានកន្លែងដើរលេងកំសាន្តជាច្រើនកន្លែងនិងមានទេសភាពស្អាតៗ ។ បញ្ជាក់ ផ្កាចាហួយ និងរីកស្គុះស្គាយព្រោងព្រាតពេញដីព្រៃភ្នំអំពិលនោះគឺកំឡុងពេលថ្ងៃបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក្នុងកំឡុង ខែកញ្ញាខាងមុខនេះ តែឥឡូវផ្កាចាហួយនោះចាប់ផ្តើមផ្កាបណ្តើរៗហើយ តែមិនសូវផ្កាច្រើនទេ ។ ទីនោះ បើយើងបានទៅដល់គឺ មានសម្បត្តិធនធានធម្មជាតិ២ប្រភេទ ដែលយើងមានការចាប់អារម្មណ៍ប្លែក គឺផ្កាចាហួយ និង ផ្ទាំងថ្ម ជាច្រើននៅរដិបរដុប ពាសពេញដី ក្បែរជើងភ្នំ ហើយថ្មទាំងនោះហាក់ដូចជាមានរូបសត្វជាច្រើនប្រភេទនិងចម្លែកៗប្លែកភ្នែកតែម្តង ។ អ្នកមានចំណាប់អារម្មណ៍ចង់ទៅទស្សនានៅទីនោះ សូមទំនាក់ទំនង លោក ខ្លុង ខេន ទូរស័ព្ទលេខ 097 840 1769 គាត់ជាតំណាងសហគមន៍ភ្នំអំពិលដែលចូលរួមថែរក្សាការពារសម្បត្តិធនធានធម្មជាតិនៅទីនោះ ។ #ភ្នំអំពិល #ផ្កាចាហួយ #ឃុំពាក់ស្នែង #ស្រុកអង្គរធំ #ខេត្តសៀមរាប #ទេសភាព #ព្រៃឈើ "Non-Violence Overcome All Obstacles"

No comments:

Post a Comment