ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, July 19, 2017
ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដល់លោក ហ៊ុន យ៉ន មន្ត្រី គជប អូរតាគីដែលរងគ្រោះ ព្រោះជនមិនស្គាល់មុខលួចកាប់
ព្រះតេជគុណ លួន សុវ៉ាត ថ្ងៃ១៩កក្កដា២០១៧ បាននាំយកអំណោយបុណ្យ ដែលជាជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! 100$ ជាសទ្ធាជ្រះថ្លាជនរួមជាតិខ្មែរនៃក្រុមស្ត្រីខ្មែរទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី តាមរយៈអ្នកស្រី ង៉ូវ គីមអេង ហៅ ប៉ុក និងឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.20$ ផ្តល់ជូន ដល់លោក ហ៊ុន យ៉ន អាយុ៦២ឆ្នាំជាមន្ត្រីគជបដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៥ភូមិអូរតាគី ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរងគ្រោះព្រោះជនមិនស្គាល់មុខលួចកាប់បណ្តាលឲ្យរងរបួសធ្ងន់ទាំ២នាក់ប្តីប្រពន្ធកាលពីយប់ថ្ងៃកំឡុងពេលបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ថ្ងៃ៤មិថុនា២០១៧កន្លងមកនេះ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! ទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH 012 83 83 22 ។
=========
ករណីដែលមានជនមិនស្គាល់មុខ យកពូថៅទៅកាប់ប្រធានគណៈកម្មការ(គជប)នៅឃុំរៀបចំការបោះឆ្នោត កាលពីយប់ថ្ងៃទី១០ មិថុនា វេលាម៉ោងមួយកន្លះ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងប្ដី និងប្រពន្ធនៅស្រុកថ្មគោល ខេត្តបាត់ដំបង គឺអាចជារឿងនយោបាយ ។
បើតាមសម្តីរបស់ប្រធានគណបក្សសង្គ្រោះជាតិ ស្រុកថ្មគោល លោក ប៊ុន រ៉ាន់ ដែលបានសួរសុខទុក្ខអ្នកជំងឺផ្ទាល់ ឲ្យដឹងនៅថ្ងៃទី១២ មិថុនា ថា ជនរងគ្រោះឈ្មោះ ហ៊ុន យ៉ន អាយុ ៦២ឆ្នាំ ជាប្រធានគណៈកម្មការឃុំរៀបចំបោះឆ្នោតនៃឃុំអូរតាគី។ លោកអះអាងថា នៅពេលលោកសួរសុខទុក្ខ ជនរងគ្រោះបានប្រាប់លោកថា នៅម៉ោង ១កន្លះយប់ថ្ងៃទី១០ មិថុនា មានជនមិនស្គាល់មុខកាត់សក់ផ្កាថ្កូវរាងដំបង បានកាប់លោកនឹងពូថៅចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ ហើយភ្លាមៗនោះក៏ចាក់ប្រពន្ធរបស់លោកចំនួន ២កាំបិតទៀត។ ជនរងគ្រោះបានប្រាប់លោកទៀតថា នៅមុនថ្ងៃបោះឆ្នោត ១សប្ដាហ៍ គឺមានបុរសសក់ផ្ដាថ្កូវដដែលនោះ បានមកសុំថតសន្លឹកឆ្នោតលោក តែលោកមិនឲ្យ ក្រោយមកស្រាប់តែមានរឿងកើតឡើងតែម្ដង៖ «គាត់ថាគាត់ឱបជនដៃដល់ តែគេបម្រះរួច ឱបអត់ជាប់ ដល់ពេលគាត់ដួល គេកាប់ថែមមួយពូថៅទៀត។ បើតាមខ្ញុំស្ដាប់គាត់ថា គេចូលទៅកាប់គាត់តែម្នាក់ទេ ប៉ុន្តែមាន ២នាក់ទៀតឈរកាន់ដបសាំងនៅខាងក្រៅផ្ទះដើម្បីដុតឯកសារបោះឆ្នោតរបស់ គ.ជ.ប ចោលនៅចំហៀងផ្ទះគាត់ ព្រោះគាត់ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៅឃុំនេះ»។
យោងទៅតាមការរៀបរាប់របស់ពលរដ្ឋនៅក្បែរផ្ទះជនរងគ្រោះបានអះអាងថា មន្ត្រីរៀបចំការបោះឆ្នោតរូបនេះអតីតជាគ្រូបង្រៀនទើបចូលនិវត្តន៍ មានអត្តចរិតសុភាពរាបសាមិនធ្លាប់មានទំនាស់ជាមួយអ្នកជិតខាងនោះទេ ។
ផ្ទះរបស់មន្ត្រីរៀបចំការបោះឆ្នោតរូបនេះនៅជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរតាគី និងមានចម្ងាយប្រមាណ ២០០ម៉ែត្រពីប៉ុស្តិ៍នគរបាលឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ហើយមានការផ្តល់ចម្លើយពីមន្ត្រីប៉ូលិសប៉ុស្តិ៍អូរតាគី ម្នាក់ថាករណីនេះប្រហែលជារឿងគំនុំស្នេហាត្រីកោណ ។
រំលឹកឡើងវិញការបោះឆ្នោតកាលពីថ្ងៃទី៤ មិថុនា ឃុំអូរតាគី ដែលមានមណ្ឌលរាប់សន្លឹកឆ្នោតត្រូវបានបិទទ្វាហើយក៏មានអ្នករាយការណ៍ទៅលោក ហ៊ុន យ៉ន ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ភ្លាមៗគាត់បានបញ្ជាកអោយមណ្ឌលទាំងនោះបើកនិងរាប់សន្លឹកឆ្នោតដោយច្បាស់លាស់និងយុត្តិធម៌ ដល់ចេញលទ្ធផលគឺគណបក្សសង្គ្រោះជាតិ ឈ្នះគណបក្សប្រជាជនកម្ពុជា ជាង ៥០០សំឡេង ។
ហើយលោកហ៊ុន យ៉ន និងភរិយាត្រូវបានទៅសង្រ្គោះបន្ទាន់នៅពេទ្យ World Mate Emergency.
រាយការណ៍ពីខេត្តបាត់ដំបង.15/06/2017
លេខទំនាក់ទំនង លោក ហ៊ុន យ៉ន 012 75 15 26
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment