ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, July 22, 2017
ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដល់លោក អ៊ិត សារីម ដែលក្រីក្ររងគ្រោះ ដោយខ្សែភ្លើងឆក់
ព្រះតេជគុណ លួន សុវ៉ាត ព្រឹកថ្ងៃ២២កក្កដា២០១៧នេះ បាននាំយកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ជាថវិកា 100.US$ ជាសទ្ធាជ្រះថ្លានៃក្រុមស្ត្រីខ្មែរទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី តាមរយៈអ្នកស្រី ង៉ូវ គីមអេង ហៅ ប៉ុក ផ្តល់ជូនលោក អ៊ីត សារីម អាយុ២៥ឆ្នាំ និងភរិយាអ្នកស្រី បូរ៉ា អាយុ២៧ ដែលទើបនិងរៀបការឆ្នាំ២០១៦បានកូនប្រុស១អាយុ៨ខែ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នៅជាប់ខាងលិចគល់ស្ពានអ្នកលឿង ដែលក្រុមគ្រួសារគាត់កំពុងក្រីក្រនិងរងគ្រោះព្រោះខ្សែភ្លើងឆក់ បណ្តាលឲ្យងររបួសពិការដាច់ដៃទាំងពីរនិងឆេះខ្លោចរបួសធ្ងន់ធ្ងរក្នុងពេលដែលលោក អ៊ីត សារីម ជាជាងម៉ូតូ កំពុងជួយធ្វើដំបូលផ្ទះប្រក់ស័ង្កសីជូនម្តាយក្មេក ។ ពេលដែលរូបគាត់លើកដែកចុះឡើងៗ មិនបានប្រយ័ត្ន ក៏ទៅប៉ះក្បែរនិងខ្សែភ្លើងស្រាត៣ដើមរបស់បណ្តាញអគ្គីសនីរបស់រដ្ឋដែលតបណ្តាញមកពីប្រទេសវៀតណាមកាត់តាមភូមិស្រុកនិងផ្ទះប្រជាពលរដ្ឋដែលមានកំពស់ប្រហែល១០ម៉ែត្រប៉ុណ្ណោះ ទើបឆ្លងចរន្តន៍គ្រោះថ្នាក់បែបបនេះទៅ ។ នេះក៏ជាការទទួលខុសត្រូវរបស់អាជ្ញាធររដ្ឋផងដែរ ដែលប្រើខ្សែរភ្លើងមេ ស្រាត បង្គោលទាបៗលើផ្ទះប្រជាពលរដ្ឋ ដែលនាំឲ្យភ័យខ្លាចនិងបង្កការគ្រោះថ្នាក់ដល់ការរស់នៅនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ។ ទំនាក់ទំនងលេខទូរស័ព្ទផ្ទាល់ភរិយាអ្នករងគ្រោះ អ្នកស្រី បូរ៉ា Tel.088 49 23 975 ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកបានសុខចំរើនតរៀងទៅ ! ។ Venerable LUON SOVATH ,Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment