Friday, July 21, 2017

ធ្វើបុណ្យធម្មទានពត៌មានសង្គមទិញកាមេរ៉ាដ្រូនប្រគេនព្រះសង្ឃសកម្មសម្រាប់ផលិតពត៌មានសហគមន៍ព្រៃឈើ

សូមថ្លែងអំណរគុណ ! សប្បុរសជន ខ្មែរជួយខ្មែរ ! ដែលបានចូលរួមសហការណ៍ទិញកាមេរ៉ាដ្រូន DJI Mavic Spark Combo 699.US$ ប្រគេនព្រះអង្គ ព្រីម ហួន ប្រើប្រាស់សម្រាប់ផលិតពត៌មានសហគមន៍ជាប្រយោជន៍សង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សា ។ ថវិកាដែលយើងទទួលបានពីជនរួមជាតិ ខ្មែរជួយខ្មែរ ! ដែលបានចូលរួមឧបត្ថម្ភគាំទ្រគម្រោងធ្វើបុណ្យធម្មទានពត៌មានសង្គម មាន : ១.ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម Santa Ana.California.USA.330.US$ ។ ទី២.ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា កូនពុកកូនម៉ែសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង បានចូលរួមជួយឧបត្ថម្ភគាំទ្រថវិកា 200.US$ ។ ទី៣.អ្នកស្រី ធិន ណាវី លោក ដាវ លោកយាយ យឿង ផែម Galgary.Alberta.Canada.50.US$ ។ ទី៤.អ្នកស្រី ណាំ Santa Ana.California.USA.50.US$ ។ បញ្ជាក់តម្លៃ 699.US$ គឺជាតម្លៃ បូកបន្ថែម ហៅថា Mavic Spark Combo មានថ្ម២គ្រាប់ ឆ្នាំងសាក១.ប្រដាប់បញ្ជារ Remote Control១.កាបូប១.ស្លាប២គូ.ប្រដាប់ការពារស្លាប១ឈុត.និងទិញបន្ថែមប្រដាប់ស្រូបសេវាហោះបានឆ្ងាយជាងធម្មតា១ ដែលធម្មតាហោះបានតែ២គីឡូម៉ែត្រទេតែយើងប្រើអង់តែនស្រូបសេវាបន្ថែមគឺអាចហោះបានជាង២គីឡូម៉ែត្រ ។ តម្លៃធម្មតាផ្សព្វផ្សាយដាក់លក់លើទីផ្សាដែលថា 499$ នោះគឺទិញបានតែតួខ្លួនកាមេរ៉ាដ្រូន DJI Spark ១និងថ្ម១ប៉ុណ្ណោះ ចំណែកឧបករណ៍ផ្សេងៗអត់បានទេទាល់តែយកមួយសិតCombo ។ សូមថ្លែងអំណរគុណ ញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរ ចំណុះជើងវត្ត ចំការ ខេមរារតនារាម ទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា ផងដែរ ដែលបានទិញដ្រូនកាមេរ៉ា DJI Mavic Pro ១គ្រឿងនិង ដងកាមេរ៉ា Stabilize Ican Beholder ១គ្រឿង ប្រគេនអាត្មាភាព លួន សុវ៉ាត ផងដែរ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកបានសុខចំរើនតរៀងទៅ ! ។ Venerable LUON SOVATH .Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment