Wednesday, July 19, 2017

ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! លោក ចៅ វាសនា ចៅសង្កាត់ក្រុងប៉ោយប៉ែត្រដែលកំពុងជាប់ពន្ធនាគារ

ព្រះតេជគុណ លួន សុវ៉ាត ព្រឹកថ្ងៃ១៩កក្កដា២០១៧ បាននាំយកអំណោយបុណ្យ ដែលជាជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! 80$ ជាសទ្ធាជ្រះថ្លាជនរួមជាតិខ្មែរនៃក្រុមស្ត្រីខ្មែរទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី តាមរយៈអ្នកស្រី ង៉ូវ គីមអេង ហៅ ប៉ុក ផ្តល់ជូនភរិយាលោក ចៅ វាសនា ជាចៅសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមកពីគណបក្សសង្គ្រោះជាតិដែលទើបនិងជាប់ឆ្នោតថ្មី បើទោះបីរូបគាត់ជាប់គុករងទុក្ខលំបាកវេទនាក្នុងពន្ធនាគារដោយអយុត្តិធម៌ ដោយគ្មានទោសកំហុសក្តី គឺដោយអំពើល្អរបស់គាត់ធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះគោរពស្រលាញ់អាននិងបោះឆ្នោតជូនឲ្យជាប់ឆ្នោតជាចៅសង្កាត់កាលពីថ្ងៃទី៤មិថុនា២០១៧កន្លងមកនេះ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! ទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH 012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment