Thursday, June 15, 2017

ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់គ្រួសារសព អ្នកស្រី ង៉ែត សុភាព ជាបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់CNRP

ព្រះតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ ពីសប្បុរសជន ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ពីជនរួមជាតិខ្មែរអាមេរីកកាំងរស់នៅទីក្រុង Fresno.California.USA មានអ្នកស្រី ម៉ឹង អង្គា 50$ អ្នកស្រី រស់ សុភី 50$ ឧបាសិកា រ៉ាយ គឹមឡេង 200$ អ្នកស្រី សូនី 100$ បែងចែកជួយដល់គ្រួសារសពអ្នកស្រី ង៉ែត សុភាព ភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិសាត់ ដែលគ្រោះថ្នាក់ចរាចរណ៍២៤ឧសភា២០១៧ស្លាប់បាត់បង់ជីវិតក្នុងពេលយុទ្ធនាការហែរឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិនៅពោធិសត្វ 200$ ។ ជួយដល់គ្រួសារលោក យ៉ាន់ សេងហ៊ត់ 50$ ភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកានដែលគាត់កំពុងរងទុក្ខជា់ប់គុកដោយអយុត្តិធម៌ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលហែរឃោសនាបោះឆ្នោតគណបក្សសង្គ្រោះជាតិ ។ 50$ជួយលោកយាយដែលឈឺនៅសហគមន៍ភ្នំបាទនិង50$ទៀត ជួយលោក គឹម សុខ ដែលកំពុងជាប់ពន្ធនាគារព្រៃស ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យសុខចំរើនតរៀងទៅ ! "Non-Violence Overcome All Obstacles"

No comments:

Post a Comment