Tuesday, June 13, 2017

លោក កឹម សុខា CNRP ថ្លែងអំណរគុណប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅក្រុងសៀមរាប

#សង្គ្រោះ #បម្រើ #ការពារ ! លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានអញ្ជើញមកជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សា មេឃុំចៅសង្កាត់ជាប់ឆ្នោតថ្មីមកពីឃុំសង្កាត់ក្នុងក្រុងសៀមរាប និងថ្លែងអំណរគុណប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ម្ចាស់អំណាច ដែលបានបោះឆ្នោតផ្លាស់ប្តូរជូនមេឃុំចៅសង្កាត់ថ្មីគណបក្សសង្គ្រោះជាតិឲ្យជាប់ឆ្នោតទូទាំងខេត្តសៀមរាប កាលពីថ្ងៃ៤មិថុនា២០១៧កន្លងទៅ នារសៀលថ្ងៃ១៣មិថុនា២០១៧នេះស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។ ក្រុងសៀមរាបឈ្នះ១១សង្កាត់លើ១២សង្កាត់ក្នុងខេត្តសៀមរាបមាន១០០ឃុំសង្កាត់ គឺគណបក្សសង្គ្រោះជាតិឈ្នះ៥៦ឃុំសង្កាត់លើ១០០ឃុំសង្កាត់ ដូចនេះនៅស្រុកមួយចំនួននិងក្រុងសៀមរាប គណបក្សសង្គ្រោះជាតិនិងឡើងធ្វើជាប្រធានក្រុមប្រឹក្សាស្រុកនិងខេត្ត ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment