Tuesday, June 13, 2017

លោក កឹម សុខា CNRP ថ្លែងអំណរគុណប្រជាពលរដ្ឋម្ចាស់ឆ្នោតស្រុកប្រាសាទបាគង

#គណបក្សសង្គ្រោះជាតិឈ្នះឆ្នោតគឺខ្មែរទាំងអស់គ្នាជាអ្នកឈ្នះ #សង្គ្រោះ #បម្រើ #ការពារ ។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានអញ្ជើញមកជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា មេឃុំចៅសង្កាត់ជាប់ឆ្នោតថ្មីមកពីឃុំសង្កាត់ស្រុកនានាក្នុងខេត្តសៀមរាប និងថ្លែងអំណរគុណប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ម្ចាស់អំណាច ដែលបានបោះឆ្នោតផ្លាស់ប្តូរជូនមេឃុំចៅសង្កាត់ថ្មីគណបក្សសង្គ្រោះជាតិឲ្យជាប់ឆ្នោតទូទាំងខេត្តសៀមរាប កាលពីថ្ងៃ៤មិថុនា២០១៧កន្លងទៅ នាព្រឹកថ្ងៃ១៣មិថុនា២០១៧នេះស្ថិតនៅភូមិស្វាយធំ សង្កាត់សាលាកំរើក ស្រុកប្រាសាទបាគង ក្រុងសៀមរាប ។ ស្រុកប្រាសាទបាគង គណបក្សសង្គ្រោះជាតិឈ្នះឆ្នោតមេឃុំ៨ឃុំលើ៩ ក្រុងសៀមរាបឈ្នះ១១សង្កាត់លើ១២សង្កាត់ក្នុងខេត្តសៀមរាបមាន១០០ឃុំសង្កាត់ គឺគណបក្សសង្គ្រោះជាតិឈ្នះ៥៦ឃុំសង្កាត់លើ១០០ឃុំសង្កាត់ ដូចនេះនៅស្រុកមួយចំនួននិងក្រុងសៀមរាប គណបក្សសង្គ្រោះជាតិនិងឡើងធ្វើជាប្រធានក្រុមប្រឹក្សាស្រុកនិងខេត្ត ក្រៅតែពីមេឃុំនិងចៅសង្កាត់ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment