Friday, June 23, 2017

ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដល់គ្រួសារសពអ្នកស្រី ង៉ែត សុភាព ដែលកំពុងក្រីក្ររងគ្រោះដោយបញ្ហាសង្គម

ព្រះតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! 150$ ជាសទ្ធាជ្រះថ្លារបស់ឧបាសិកា ឈុន អេង និងកូនចៅរស់នៅរដ្ឋ California.USA ជួយដល់គ្រួសារសព អ្នកស្រី ង៉ែត សុភាព ជាបេក្ខភាពលេខរៀងទី៣បោះឆ្នោតឃុំសង្កាត់គណបក្សសង្គ្រោះជាតិ ភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលបានរងគ្រោះស្លាប់បាត់បង់ជីវិតដោយអយុត្តិធម៌ក្នុងពេលដែលគាត់ដើរចែកខិតប័ណ្ណធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិនៅក្រុងពោធិ៍សាត់ ត្រូវបានម៉ូតូបើកបុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកាលពីថ្ងៃទី២៤ខែឧសភា២០១៧ដែលបានបន្សល់ទុកកូន៤នាក់ស្រី៣ប្រុស១ឲ្យរស់នៅកំព្រាទាំងម្តាយនិងឪពុកយ៉ាងក្រីក្រលំបាកវេទនា ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យ បានសុខចំរើនតរៀងទៅ ! ។ ២៣មិថុនា២០១៧ "Non-Violence Overcome All Obstacles"

No comments:

Post a Comment