Monday, June 12, 2017

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថ្លែងអំណរគុណប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅស្រុកសូទ្រនិគមសៀមរាប

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានអញ្ជើញមកជួបសំណេះសំណាលជាមួយ សមាជិកសមាជិកា មេឃុំជាប់ឆ្នោតថ្មីមកពីឃុំស្រុកនានាក្នុងខេត្តសៀមរាបមាន ស្រុកជីក្រែងជាប់មេឃុំទាំង១២ឃុំលើ១២ឃុំ ស្រុកស្វាយលើជាប់ឆ្នោត៣ឃុំលើ៥ឃុំ ស្រុកសូទ្រនិគមជាប់ឆ្នោត៨ឃុំលើ១០ឃុំ ជាដើមនិងថ្លែងអំណរគុណប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ម្ចាស់អំណាច ដែលបានបោះឆ្នោតផ្លាស់ប្តូរជូនមេឃុំចៅសង្កាត់ថ្មីគណបក្សសង្គ្រោះជាតិឲ្យជាប់ឆ្នោតកាលពីថ្ងៃ៤មិថុនា២០១៧កន្លងទៅ នារសៀលម៉ោង៣ថ្ងៃ១២មិថុនា២០១៧នេះស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦ចំងាយខាងលលិចពីផ្សារដំដែកប្រហែល៦គីឡូម៉ែត្រម្តុំលក់ក្រឡាន ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment