Friday, June 23, 2017

ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដល់ក្រុមគ្រួសារលោក យ៉ាន សេងហ៊ត ដែលកំពុងរងគ្រោះជាប់ពន្ធនាគារ ដោយអយុត្តិធម៌

ព្រះតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! 100$ ជាសទ្ធាជ្រះថ្លារបស់ឧបាសិកា ឈុន អេង និងកូនចៅរស់នៅរដ្ឋ California.USA ជួយដល់គ្រួសារលោក យ៉ាន់ សេងហ៊ត ភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងរងគ្រោះជាប់ពន្ធនាគារដោយអយុត្តិធម៌ក្នុងពេលដែលគាត់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិនៅស្រុកវាលវែងខេត្តពោធិ៍សាត់ ត្រូវកូនក្មេងរត់មកប៉ះឡានបណ្តាលឲ្យដួលតែមិនបានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ តែត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងតុលាការចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍មានស្ថានទម្ងន់ទោស បើទោះណាជាក្រុមគ្រួសារក្មេងនោះមិនបានប្តឹងមិនបានចោទលោក សេងហ៊ត ក៏ដោយ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យ បានសុខចំរើនតរៀងទៅ ! ។ ២៣មិថុនា២០១៧ "Non-Violence Overcome All Obstacles"

No comments:

Post a Comment