Sunday, June 18, 2017

ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដល់អ្នកស្រី ទេព វន្នី និងលោក គឹម សុខ ដែលកំពុងរងទុក្ខជាប់គុកដោយអយុត្តិធម៌

ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដល់អ្នកស្រី ទេព វន្នី និងលោក គឹម សុខ ដែលកំពុងរងទុក្ខជាប់គុកព្រៃសដោយមហាអយុត្តិធម៌ ។ រសៀលថ្ងៃ១៨មិថុនា២០១៧ ព្រះតេជគុណ លួន សុវ៉ាត បាននាំយកថវិកាជាជំនួយមនុស្សធម៌ពីសប្បុរសជនខ្មែរអូស្ត្រាលី និងខ្មែរអាមេរីកកាំង បែងចែកជួយសង្គ្រោះដល់អ្នកស្រី ទេព វន្នី 100$ និងលោក គឹម សុខ 150$ តាមរយៈម្តាយអ្នកទាំងពីរ ។ ម្ចាស់ទានប្រធានបុណ្យមាន លោក គី លីតាំង និង អ្នកស្រី ប៊ុន ឆេងឃាង ប្រទេសអូស្ត្រាលី ជូនអ្នកស្រី ទេព វន្នី 100$ ជូនម្តាយលោក គឹម សុខ 50$ ជូនលោក គឹម សុខ 50$ ។ ឧបាសិកា រ៉ាយ គឹមឡេង អ្នកស្រី ម៉ឹង អង្គា អ្នកស្រី សូនី អ្នកស្រី រស់ សូភី Fresno.California.USA ជូនលោក គឹម សុខ 50$ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទាន ខ្មែរជួយខ្មែរ ! បានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! ។ Venerable LUON SOVATH,Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment