Friday, April 21, 2017

ហ៊ុន សែន គំរាមរឿងបោះឆ្នោតកើតសង្គ្រាម Hun Sen threaten to vote election make war in Cambodia

ហ៊ុន សែន គំរាមរឿងបោះឆ្នោតកើតសង្គ្រាម Hun Sen threaten to vote election make war in Cambodia ហ៊ុន សែន ទំនងជាភ័យខ្លាចចាញ់ឆ្នោតដោយខ្លួនឯង ទើបយកពាក្យ ( បោះឆ្នោតកើតសង្គ្រាម ) ល្បិច៣០កុក ( បៀមព្រះព្រូសឈាម ) មកប្រើដើម្បីគំរាមកំហែងបំភិតបំភ័យប្រជាពលរដ្ឋជាម្ចាស់អំណាច ម្ចាស់សន្លឹកឆ្នោត ឲ្យខ្លាចរឿងសង្គ្រាម បើបោះឆ្នោតឲ្យគណបក្សផ្សេង អ្នកដឹកនាំផ្សេងក្រៅពីរូបគាត់និងគណបក្សរបស់គាត់ ។ ប្រជាពលរដ្ឋជាម្ចាស់សន្លឹកឆ្នោត ម្ចាស់អំណាចក្នុងសង្គមប្រជាធិបតេយ្យ បានដឹងយ៉ាងច្បាស់ថា ការទៅបោះឆ្នោតគឺមិនមែនទៅធ្វើសង្គ្រាមទេ ហើយសង្គ្រាមក៏មិនអាចកើតឡើងដោយការបោះឆ្នោតនោះដែរ ដូចនេះ ពួកគាត់ មិនមានការភ័យខ្លាចខ្មោចលងបន្លាចទៀតទេ ពួកគាត់និងទៅចូលរួមបោះឆ្នោត គ្រប់ៗគ្នា ដើម្បីផ្លាស់ប្តូរនិងជ្រើសរើសមេដឹកនាំឃុំសង្កាត់និងមេដឹកនាំប្រទេស ដែលបំរើប្រជាពលរដ្ឋនិងប្រទេសជាតិជាធំមិនបំរើបក្សពួកបុគ្គលគ្រួសារជាធំ ដែលស្រលាញ់សុខសន្តិភាព សិទ្ធិសេរីភាព គោរពសិទ្ធិមនុស្ស ការពារទឹកដីព្រៃឈើ និងស្រលាញ់គោរពរបបប្រជាធិបតេយ្យសេរីពិតប្រាកដ នៅថ្ងៃទី៤មិថុនា២០១៧និង២០១៨ខាងមុខនេះ ។ ការថ្លែងព្រមានរបស់នាយករដ្ឋមន្ដ្រីធ្វើឡើងក្នុងពិធីទទួល និងការផ្ដល់លើកទឹកចិត្តដល់កញ្ញា អ៊ុក ស្រីមុំ កីឡាការិនីប៉េតង់កម្ពុជាដែលបានទទួលមេដាយមាសពិភពលោក នៅវិមានសន្ដិភាព ថ្ងៃទី២០ មេសា ២០១៧នេះ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment