Thursday, February 23, 2017

ផ្តល់ជំនួយមនុស្សធម៌ដល់លោក ម៉ៅ សុជាតិ ដែលរងរបួសដោយកងសន្តិសុខខ័ណ្ឌ៧មករាប្រើហឹង្សាលើ

ព្រះតេជគុណ លួន សុវ៉ាត នាំយកថវិការ 100$ ជាសទ្ធាជ្រះថ្លា អ្នកស្រី សួន សុភាព ព្រមទាំងគ្រួសារ Seattle.Washington State.USA ផ្តល់ជាជំនួយមនុស្សធម៌ #ខ្មែរជួយខ្មែរ ! ដល់លោក ម៉ៅ សុជាតិ ដែលជាអ្នករត់ម៉ូតូឌុបព្រះសង្ឃវត្តសាមគ្គីរង្សី ដែលត្រូវបានកងអសន្តិសុខខ័ណ្ឌ៧មករាតាមប្រហារ រំលោភសិទ្ធិមនុស្ស ដេញចាប់ ដេញវ៉ៃ នៅមុខតុលាការសាលាដំបូងក្រុងភ្នំពេញរហូតដល់ក្នុងផ្សាទំនើបស៊ីធីម៉លយ៉ាងសាហាវឃោឃៅ មិនដឹងខុសត្រូវ ខុសច្បាប់ជាតិ ច្បាប់អន្តរជាតិនិងច្បាប់សាសនា បណ្តាលឲ្យរូបគាត់រងរបួសឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តដោយសារតែរូបគាត់មិនមានទោសកំហុសអីសោះ គ្រាន់តែទៅជួយលើកកញ្ញា សង ស្រីលាភ ដែលត្រូវកងកំលាំងសកម្មប្រយុទ្ធប្រើហឹង្សាខ័ណ្ឌ៧មករាលើកសែងទៅទម្លាក់ម្ងាងផ្លូវក្នុងពេលតុលាការសាលាដំបូងក្រុងភ្នំពេញ កាត់ក្តីអ្នកស្រី ទេព វន្នី ជាស្ត្រីការពារសិទ្ធិមនុស្សលំនៅដ្ឋានដីធ្លីនៅតំបន់បឹងកក់ ព្រឹកថ្ងៃ២៣កុម្ភៈ២០១៧ ។ #យុត្តិធម៌២០១៧ #JusticeKH2017 24/02/2017 "Non-Violence Overcome All Obstacles"

No comments:

Post a Comment