Thursday, January 19, 2017

លោក ឌិន ពុទ្ធី ធ្វើបុណ្យដើម្បីសេចក្តីសុខចំរើនយុត្តិធម៌និងសិទ្ធិសេរីភាព

ពិធីបុណ្យសង្ឃទាន សូត្រមន្តរំដោះគ្រោះលើករាសីចំរើនសិរីសួស្តីដើម្បីបានសេចក្តីសុខចំរើននិងយុត្តិធម៌សិទ្ធិសេរីភាពដល់លោក ឌិន ពុទ្ធី ដែលទើបត្រូវបានតុលាការដោះលែងចេញពីពន្ធនាគារកាលពីថ្ងៃ១៤មករា២០១៧កន្លងទៅថ្មីៗនេះ ។ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេថ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងសមាជិកសមាជិកាក្រុមគ្រួសារញាតិមិត្តបាននិមន្តព្រះសង្ឃធ្វើបុណ្យចំរើនព្រះបរិត្ត លើករាសី រំដោះគ្រោះ និងប្រគេនចង្ហាន់ព្រះសង្ឃនាព្រឹកថ្ងៃទី១៩ខែមករា២០១៧នៅគេហដ្ឋាននិងទីស្នាក់ការសមាគម នាភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ គួររំលឹកផងដែរថា លោក ឌិន ពុទ្ធី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃ២២ខែធ្នូឆ្នាំ២០១៦ដោយចោទប្រកាន់ថា គាត់បានបើកឡានបុកលោក ឈាន ពិសិដ្ឋ ប៉ូលីសរងអន្តោប្រវេសន៍ព្រំដែនប៉ោយប៉ែតឲ្យដួលសន្លប់បាក់ករបួសកាយធ្ងន់ធ្ងរក្នុងខណៈពេលដែលរួបគាត់ទៅជួយការពារយុត្តិធម៌ដល់អ្នករត់ម៉ូតូឌុបម្នាក់ដែលត្រូវប៉ូលីសចាប់ម៉ូតូទុកដោយចោទថាចតម៉ូតូគ្មានសណ្តាប់ធ្នាប់នៅច្រកព្រំដែនប៉ោយប៉ែត ។ មហាជនដែលបានឃើញហេតុការណ៍និងភ័ស្តុតាងវីដេអូដែលថតបានក្នុងហេតុការណ៍បានបង្ហាញថា លោក ឌិន ពុទ្ធី មិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋ ទេ គឺគេឃើញឡានមិនបានវិលកង់ទៅមុខផង ស្រាប់តែឃើញលោក ឈាន ពិសិដ្ឋ ដួលនៅមុខឡានគេ ហើយគេសន្និដ្ឋានថា អាចជាល្បិចរបស់លោកប៉ូលីសដើម្បីចោទនិងចាប់អ្នកការពារច្បាប់យុត្តិធម៌ដល់កម្មករក្រីក្រ យកទៅដាក់គុកដោយអយុត្តិធម៌ ។ ដោយមានការរិះគន់ក្នុងសង្គមFacebook និងមានការសាមគ្គីគ្នាពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីការពារយុត្តិធម៌ដល់លោក ឌិន ពុទ្ធី ទើតុលាការសាលាឧទ្ធរណ៍កាត់ក្តីឲ្យលោក ឌិន ពុទ្ធី មានសិទ្ធិសេរីដោះលែងចេញពីពន្ធនាគារជាបណ្តោះអាសន្នកាលពីថ្ងៃ១២និង១៤មករា២០១៧កន្លងទៅ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment