Saturday, January 21, 2017

បុណ្យខួប១៣ឆ្នាំវីរជនការពារសិទ្ធិកម្មករលោក ជា វិជ្ជា

ព្រឹកថ្ងៃ22មករា2017នេះគឺជាថ្ងៃខួប13ឆ្នាំនៃការបាញ់សម្លាប់វីរជនកម្មករលោក ជា វិជ្ជា ព្រះសង្ឃ ប្រជាពលរដ្ឋខ្មែរ ទាំងអស់គ្នានិងធ្វើពិធីគោរពវិញ្ញណក្ខន្ធបង្សុកូលឧទ្ទិសកុសលដល់លោក ជា វិជ្ជា និងទាមទារឲ្យមានយុត្តិធម៌ផងដែរនៅក្បែររូបសំណាកជិតវត្តលង្ការក្បែរវិមានឯករាជ្យក្រុងភ្នំពេញ ។ លោក ជា វិជ្ជា កើតឆ្នាំ ១៩៦៣ នៅស្រុកឆ្លូង ខេត្តក្រចេះ ។ លោកជាប់សញ្ញាប័ត្រទុតិយភូមិ ឆ្នាំ១៩៨៨ ។ លោកបញ្ចប់សញ្ញាប័ត្រ អនុបណ្ឌិតនៅប្រទេសរុស្ស៊ី ផ្នែកគីមីឈើ នៅឆ្នាំ១៩៩៥ ។ លោកចូលបំរើនយោបាយជាមួយគណៈជាតិខ្មែរ(សម រង្ស៊ី) ចុងឆ្នាំ១៩៩៥ ។ លោកជាប់ជាប្រធានសហជិពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ៣ អាណត្តិពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០០៤ ។ លោកបានដឹកនាំកម្មករធ្វើមហាបាតុកម្មតំឡើងប្រាក់ខែឆ្នាំ២០០០ ។ លោកត្រូវឃាតករបាញ់សម្លាប់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤ ក្បែររបងវត្តលង្កាក្រុងភ្នំពេញក្នុងខណៈពេលដែលលោកកំពុងអានកាសែតនៅតូបលក់កាសែត ។ https://youtu.be/VVQ9kQ-sfPs "Non-Violence Overcome All Obstacles"

No comments:

Post a Comment