Friday, January 20, 2017

អំពាវនាវស្វែងរកជំនួយឧបត្ដម្ភគាំទ្រផ្តល់រង្វាន់លើកទឹកចិត្តដល់លោក សេងអឿន

សេចក្តីអំពាវនាវរៃអង្គាសថវិការ ទិញ Camera&Smart Phone ផ្តល់ជារង្វាន់លើកទឹកចិត្តដល់លោក សេងអឿន ដែលថតបានសកម្មភាពវីដេអូ ភ័ស្តុតាងពិតនាំឲ្យមានយុត្តិធម៌ពិត ដែលហេតុការណ៍ពិតគឺលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ពិតជាមិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋ នាយរងប៉ូលីសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែតកើតហេតុកាលពីថ្ងៃ២២ធ្នូ២០១៦កន្លងទៅនោះទេ ។ ដោយសារបានភ័ស្តុតាង សាក្សីពិតដូច្នេះហើយ ទើបមហាជនរិះគន់ការចាប់ខ្លួនលោក ឌិន ពុទ្ធី ដាក់ពន្ធនាគារនិងតុលាការចោទប្រកាន់ថាជា អំពើអយុត្តិធម៌ ក្រោយពីមានការរិះគន់កាន់តែធ្ងន់ទៅៗក្នុងបណ្តាញFacebook លើប្រព័ន្ធច្បាប់តុលាការនិងអាជ្ញាធរ ទើបសាលាឧទ្ធរណ៍ក្រុងភ្នំពេញកាត់ក្តីឲ្យលោក ឌិន ពុទ្ធី មានសិទ្ធិសេរីភាព មានយុត្តិធម៌ចេញពីពន្ធនាគារជាបណ្តោះអាសន្នកាលពីថ្ងៃ១៥មករា២០១៧កន្លងមក ។ អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួមចំណែកបែងចែកថវិការរួមសហការណ៍គ្នា ដើម្បីទិញCamera &Smart Phone ផ្តល់ជារង្វាន់លើកទឹកចិត្តជូនលោក សេងអឿន តាមរយៈអាត្មាភាព លួន សុវ៉ាត ទំនាក់ទំនងលេខ 012 83 83 22 ។ សូមអរគុណ ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិកា អៀប ឆៃគីម នៅទីក្រុង Santa Ana.California.USA ចូលបុណ្យ50$ ព្រះតេជគុណ ញ៉ ទេពមុនី Connecticut.USA 20$ ។ ទេសភាពស្ទឹងជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ២០មករា១០១៧ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment