Wednesday, August 24, 2016

អត្ថបទពាក្យកាព្យ វីរបុរសខ្មែរ បណ្ឌិត កែម ឡី

អត្ថបទពាក្យកាព្យ វីរបុរសខ្មែរ បណ្ឌិត កែម ឡី #កែមឡី #KemLey #កំណាព្យ #ចំរៀង ១.កែម ឡី ញញឹមសង្ឃឹមជានិច្ច ខ្មែរនិងមិនភ្លេចបណ្តាំលោកឡើយ រូបកាយស្លាប់ពិតឈ្មោះនៅរស់ហើយ ខ្មែរមិនតោះតើយចងចាំរហូត ។ ២.កែម ឡី ស្លាប់បាត់តែរូបកាយ កេរ្តិឈ្មោះទាំងឡាយបន្សល់នៅ ខ្មែរនិងចងចាំតរៀងទៅ កែមឡី្ថស្ថិតនៅក្នុងបេះដូង ។ ៣.កែម ឡី បណ្ឌិតបេះដូងមាស ព្យាយាមយកឈ្នះពាលឫស្យា មិនលក់ឧត្តមគតិព្រោះដុល្លា ស៊ូក្ស័យជីវ៉ាដើម្បីជាតិ ។ ៤.កែម ឡី គំរូវីរភាព មិនខ្លាចគំនាបគំរាមឡើយ វិភាគសង្គមពិតៗហើយ ដើម្បីត្រើនត្រើយខ្មែរសុខសាន្ត ។ ៥.កែម ឡី បណ្តុះផ្នត់គំនិត ឲ្យខ្មែរចេះគិតពិចារណា រឿងជាតិទឹកដីព្រៃព្រឹក្សា ជួយជាតិខេមរាឲ្យគង់វង្ស ។ ៦.កែម ឡី វីរជនខ្មែរដ៏ល្បី លោកមានស្នាដៃនិយាយពិត រឿងសង្គមជាតិហេតុការណ៍ពិត ឲ្យខ្មែរចេះគិតខុសនិងត្រូវ ។ ៧.កែម ឡី ឯករាជ្យវិភាគសង្គម រឿងតូចរឿងធំឲ្យខ្មែរយល់ ឲ្យមានបញ្ញាសម្ភាសន៍ផ្តល់ អ្នកស្តាប់ងាយយល់ពត៌មានពិត ។ ៨.កែម ឡី លះបង់ក្រុមគ្រួសារ បំរើជាតិសាសនាពលរដ្ឋខ្មែរ ផ្លាស់ប្តូរសង្គមនិងកែប្រែ ឲ្យខ្មែរនិងខ្មែរសាមគ្គីគ្នា ។ ៩.កែម ឡី សំដីពេជ្ររំលេចពាក្យ និយាយវិភាគរឿងនយោបាយ ប្រើសំដីពិតនិងលេបខាយ អ្នកស្តាប់ទាំងឡាយងាយស្តាប់យល់ ។ ១០.កែម ឡី ជាស្មារតីដាស់កូនខ្មែរ រួមគ្នាជួយថែរជាតិខេមរា ដោយការតស៊ូនិងហានក្លា ហ៊ានស្តីចចារពីរឿងជាតិ ។ ១១.វីរបុរសបណ្ឌិត កែម ឡី ប្រាជ្ញាវាងវៃដោះស្រាយបញ្ហា រឿងសង្គមជាតិដោយអហឹង្សា តាមច្បាប់គោលការណ៍ប្រជាធិបតេយ្យ ។ ១២.កែម ឡី ស្លាប់១ព្រោះតែរឿងជាតិ កែម ឡី ច្រើនទៀតកើតឡើងហូរហែរ ប្តេជ្ញាតស៊ូគំរូឡីដែរ កែម ឡី ជាតិខ្មែរមិនស្លាប់សោះឡើយ ។ https://www.facebook.com/venerablesovathloun/videos/678223895659468/ "Non-Violence Overcome All Obstacles"

No comments:

Post a Comment